លោក ប្រមុខសមាគមខ្មែរក្រោម ក៏បានស្នើឲ្យបក្សទាំងពីរដែលកំពុងតែអនុវត្តវប្បធម៌សន្ទនាគ្នា ត្រូវគិតគូរដោះស្រាយបញ្ហារបស់ប្រជាជនខ្មែរក្រោមផង។ លោកបញ្ជាក់យ៉ាងនេះថា៖«បើគិតពីរឿងជាតិ សូមគិតទាំងអស់ ឲ្យគិតដល់ខ្មែរក្រោមផង មិនមែនគិតតែខ្មែរណាមួយទេ។ ខ្មែរខ្សោយបានគេយកដីបាន។ បើយើងរួមគ្នា ជួបជុំគ្នា មិនមានខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល គឺខ្មែរតែមួយ យួនមិនអាចយកដីបានទេ»។
ជាការកត់សម្គាល់ពិធីរម្លឹកខួបនៃការបាត់ទឹកដីនៅថ្ងៃនេះ មិនមានវត្តមានរបស់លោកប្រមុខមេបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ចូលរួមដូចលើកមុនឡើយ។តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ គេសង្កេតឃើញមានវត្តមានអ្នកស្រី មូ សុខហួរ និងមន្រ្តីមួយចំនួនទៀត មានលោក មាជ សុវណ្ណរ៉ា និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាដើម។ ដោយឡែកមន្រ្តីគណបក្សប្រជាជនកម្ពុជា ដូចរាល់ដងដែរ គ្មានមន្រ្តីណាមួយចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់សហគមន៍ខ្មែរកម្ពុជាក្រោមនោះទេ។
ក្នុងពិធីនេះ ក៏មានការយាងចូលរួមជាអធិបតីពីសំណាក់ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រកម្ពុជា៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.