Monday, June 8, 2015

ប្រទេស​មហា​អំណាច​កំពុង​តេស្ដ​​​បច្ចេក​វិទ្យា​​ ​ឡាន​​រលត់​ឯង​​​​បើ​​​អ្នក​បើក​បរ​ស្រវឹង​

កាល ​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ភ្នាក់​ងារ ​NHTSA ​​របស់​​នាយកដ្ឋាន​​ដឹកជញ្ជូន​​​​របស់​រដ្ឋាភិបាល​អាមេរិក​​បាន​បង្ហាញ​​ គំរូ​បច្ចេកវិទ្យា​​​សម្រាប់​បំពាក់​លើ​​រថយន្ត​ដែល​អាច​​ពិនិត្យ​អ្នក​បើក​ បរ​រថយន្ត​​មាន​ផ្ទុក​ជាតិ​ស្រវឹង​​​មុនពេល​​ចេញ​ដំណើរ។

drive-alcohol-system56789-665x385


អ្នក​គ្រប់​គ្រង​ NHTSA ​លោក Mark Rosekind បាន​និយាយ​ថា​ បច្ចេកវិទ្យា​ថ្មី​នេះ​​​មាន​សមត្ថភាព​​អាច​ការពារ​នូវ​ការ​បើក​បរ​ដោយ​មាន​ គ្រឿង​ស្រវឹង ​និង​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​។

​បច្ចេកវិទ្យា​ថ្មី​នេះ​​នឹង​ភ្ជាប់​ដោយ​ប្រព័ន្ធ​ Sensor ​ដែល​អាច​ពិនិត្យ​នូវ​ខ្យល់​ដង្ហើម​របស់​អ្នក​បើកបរ (​Breath-based) ឬ​ប្រតិកម្ម​នៃ​ចលនារបស់​អ្នក​បើក​បរ ( Touch-based) ​លើ​ការ​បញ្ជា​ណា​មួយ​ ហើយ​វា​​អាច​ពិនិត្យ​បាន​ដឹង​ក្នុង​រយៈ​ពេល​​ប្រហែល​តែ​​មួយ​វិនាទី​តែ​ ប៉ុណ្ណោះ។ ​ប្រសិន​បើ​ប្រព័ន្ធ​នេះ​ពិនិត្យ​ដឹង​ថា​​ កម្រិត​ជាតិ​អាកុល​ក្នុង​ឈាម​របស់​អ្នក​បើក​បរ​​​លើស​ពី​ 0.08 នោះ​រថយន្ត​នឹង​​មិន​មាន​ចលនា​​ទៅ​មុខ​នោះ​ទេ។


NHTSA នឹង​សម្រេច​ការ​ធ្វើ​តេស្ដ​នៃ​គំរូ​បច្ចេកវិទ្យា​ ហើយ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ទៅ​ក្នុង​រថយន្ត​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ទៀត៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!