នៅពេលខាងមុខនេះ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស នឹងដាក់ដល់ស្ថាប័ននីតិបញ្ញត្តិ ដើម្បីឲ្យរដ្ឋសភាអនុម័ត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ កុំឲ្យមានកង្វល់ចំពោះសេចក្តីព្រាងច្បាប់ថ្មីនេះ។ លោក ហ៊ុន សែន អះអាងថា ច្បាប់នេះ នឹងការពារអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន។ « សូមឲ្យអង្គការក្រៅរដ្ឋាភិបាល កុំបារម្ភពីរឿងច្បាប់នេះច្បាប់នេះការពារអ្នក និងទ្រទ្រង់អ្នក នឹងបើកសកម្មភាពទូលាយឲ្យអ្នក ទៅតាមការធានាដែលមានលើផ្លូវច្បាប់មួយ។ ច្បាប់នេះរដ្ឋធម្មនុញ្ញ បានតម្រូវក្នុងមាត្រា ៤២ »។ នេះជាការបរិយាយរបស់លោក ហ៊ុន សែន។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៤១ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី បន្ថែមថា ច្បាប់រៀបចំ សមាគម និងអង្គការក្រៅរដ្ឋាភិបាល វាចាំបាច់ណាស់សម្រាប់កាលៈទេសៈកម្ពុជាបច្ចុប្បន្ន។ លោក បានចោទជាសំណួរថា បើមិនមានច្បាប់នេះទេ ប្រសិនបើមានភេរវកម្មកើតឡើងដោយអង្គការណាមួយ តើអ្នកណាជាអ្នកទទួលខុសត្រូវ? តែយ៉ាងណាទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានលើកឡើងថា រដ្ឋាភិបាលរបស់លោក តែងតែស្តាប់យោបល់ខាងក្រៅជានិច្ចជុំវិញសេចក្តីព្រាងច្បាប់ថ្មីនេះ។
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.